Update៖ អ៊ីស្រាអែល អះអាងថាខ្លួនបានឡោមព័ទ្ធទីក្រុង Rafah!

កងកម្លាំងអ៊ីស្រាអែល បានឡោមព័ទ្ធទីក្រុង Rafah ដែលជាផែនការរបស់ខ្លួន ដេីម្បីចាប់យកទីតាំងគ្រប់គ្រងបន្ថែមទៀតនៅតំបន់ហ្កាហ្សា ស្របពេលដែលមានការជម្លៀសប្រជាជនក្នុងលក្ខណៈទ្រង់ទ្រាយធំ។

ប្រភពពីសារព័ត៌មាន Reutersកាលថ្ងៃសៅរ៍ ទី១២ ខែមេសាឆ្នាំ ២០២៥។

យោធាអ៊ីស្រាអែល បានចេញការព្រមានឱ្យជម្លៀសខ្លួនម្តងហើយម្តងទៀត ដល់ប្រជាជនប៉ាឡេស្ទីនរាប់សែននាក់នៅទូទាំងទីក្រុង Rafah ចាប់តាំងពីបេីកការវាយប្រហារឡើងវិញកាលពីថ្ងៃទី១៨ ខែមីនា។ នៅថ្ងៃទី២ ខែមេសា យោធាអ៉ីស្រាអែល និយាយថា កងទ័ពកំពុងចាប់យកតំបន់ដែលខ្លួនហៅថា Morag Axis ដែលសំដៅទៅលើអតីតការតាំងទីលំនៅរបស់អ៊ីស្រាអែល ដែលស្ថិតនៅចន្លោះទីក្រុង Rafah និង Khan Younis ភាគខាងត្បូងតំបន់ហ្កាហ្សា។
ចាប់តាំងពីពេលនោះមក ប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ បានភៀសខ្លួនចេញពីទីក្រុង Rafah ជាតំបន់ទំហំ ៦០គីឡូម៉ែត្រក្រឡា និងមានព្រំប្រទល់ជាប់អេហ្ស៉ីប។ មកទល់នឹងថ្ងៃសៅរ៍នេះ យោធាបញ្ជាក់ថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមក កងទ័ពនៃកងពលធំទី ៣៦ បានឡោមព័ទ្ធ តំបន់ Morag Axis នោះបានសម្រេចហេីយ។

Leave a Reply

Your email address will not be published. Required fields are marked *