Update៖ ចិនថា ការដំឡើងពន្ធគយរបស់អាមេរិក នឹងផ្តល់ផលអាក្រក់សម្រាប់ប្រទេសក្រីក្រ!

កាលពីថ្ងៃសៅរ៍(ទី១២ ខែមេសា) រដ្ឋមន្រ្តីពាណិជ្ជកម្មចិន លោក Wang Wentao បានលើកឡើងថា វិធានការដំឡើងពន្ធគយរបស់អាមេរិក នឹងផ្តល់ផលអាក្រក់បំផុត សម្រាប់ប្រទេសក្រីក្រ..!។

ប្រភពពីសារព័ត៌មាន AFP។

សេចក្តីថ្លែងការណ៍ក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងថា អំឡុងជំនួបសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃសុក្រសប្តាហ៍នេះ លោក Wang បានប្រាប់ទៅកាន់ប្រមុខអង្គការពាណិជ្ជកម្មពិភពលោក WTO លោកស្រី Ngozi Okonjo-Iweala យ៉ាងដូច្នេះថា ពន្ធគយទាំងនេះរបស់អាមេរិក នឹងផ្តល់ផលអាក្រក់បំផុតលើក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសនោះ ។
គឺបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច ហើយអាចនឹងបង្កជាវិបត្តិមនុស្សធម៌ថែមទៀតផង។
សូមជម្រាបថា ថ្មីៗនេះ រដ្ឋបាលលោកត្រាំ បានប្រកាសដំឡើងពន្ធ ជាសកល ធ្វើឱ្យសង្គ្រាមពាណិជ្ជកម្ម កើតឡើងជាពិសេសចិន និងអាមេរិកតែម្ដង៕

Leave a Reply

Your email address will not be published. Required fields are marked *