Update៖ លោក Yoon ត្រូវប្រឈមនឹងសវនាការ ពាក់ព័ន្ធច្បាប់អាជ្ញាសឹករបស់ខ្លួន!

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នឹងប្រឈមនឹងសវនាការជាលើកដំបូង ជុំវិញបទចោទព្រហ្មទណ្ឌនៃអំពើបះបោរ ។

បន្ទាប់ពីលោក បានប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹករយៈពេលខ្លីកាលពីខែធ្នូ ឆ្នាំ២០២៤ ដោយធ្វើឱ្យកូរ៉េខាងត្បូងធ្លាក់ចូលក្នុងភាពចលាចលនយោបាយ។
ប្រភពពីសារព័ត៌មាន AFP។

លោក Yoon បានប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំមុន ជាមួយការដាក់បញ្ជាឱ្យផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពនយោបាយ និងគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយ។
ច្បាប់អាជ្ញាសឹកនេះមាន រយៈពេលត្រឹមតែ ៦ម៉ោងប៉ុណ្ណោះ ដោយសមាជិកសភាមកពីគណបក្សប្រឆាំងបានបោះឆ្នោតលុបចោលទៅវិញ។
ផលវិបាកបង្កឡើងដោយច្បាប់អាជ្ញាសឹក បានឈានទៅដល់ការបោះឆ្នោតគាំទ្រលើការ ចោទប្រកាន់ដកតំណែងលោក Yoon នៅឯសភាជាតិ ហើយតុលាការធម្មនុញ្ញបានតម្កល់ទុកសេចក្ដីសម្រេចរបស់សភា ជាមួយការប្រកាសបញ្ចប់តួនាទីលោក Yoon ជាប្រធានាធិបតី កាលពីថ្ងៃទី៤ ខែមេសា។
តែទោះបីជាអស់តំណែងក៏ពិតមែន លោក Yoon មិនទាន់រួចខ្លួននោះទេ។
លោកនឹងត្រូវប្រឈម នឹងសវនាការលើបទចោទព្រហ្មទណ្ឌ នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ ។
ជុំវិញការចោទប្រកាន់ថារូបលោក បានដឹកនាំសកម្មភាពបះបោរ អំឡុងការប្រកាសប្រើច្បាប់អាជ្ញាសឹក៕

Leave a Reply

Your email address will not be published. Required fields are marked *