Update៖ រុស្ស៊ី ប្រើមីស៊ីលប៊លីស្ទីល វាយប្រហារលើទីក្រុង Sumyរបស់អ៊ុយក្រែន ស្លាប់៣៤នាក់!

រុស្ស៊ី ប្រើមីស៊ីលប៊លីស្ទីល វាយប្រហារលើទីក្រុង Sumyនៃប្រទេសអ៊ុយក្រែន បណ្តាលឲ្យស្លាប់៣៤នាក់ និងរបួស១១៧នាក់ កាលពីថ្ងៃអាទិត្យ(ទី១៣ខែមេសា)។ នេះជាការវាយប្រហារ ដែលបង្កឱ្យមានមនុស្សស្លាប់ច្រើនបំផុត ក្នុងនៅក្នុងឆ្នាំ២០២៥។ទីក្រុងSumyជាទីក្រុងមួយស្ថិតនៅតំបន់ភាគខាងជើងប្រទេសអ៊ុយក្រែន។

ចំពោះការវាយប្រហារបានធ្វើឱ្យលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyyបានទាមទារការឆ្លើយតបប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងម៉ូស្គូ(រុស្ស៊ី)។
ប្រទេសអ៊ុយក្រែន មានសង្គ្រាមជាមួយប្រទេសរុស្ស៊ីចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២ នៅពេលរុស្ស៊ីលើកទ័ពចូលឈ្លានពានទឹកដីអ៊ុយក្រែនក្រោមប្រតិបត្តិការយោធាពិសេស។ ការឈ្លានពាន ត្រូវបានបណ្តាប្រទេសលោកខាងលិចនិងពិភពលោកថ្កោលទោសនិងបានដាក់ទណ្ឌកម្មយ៉ាងច្រើនប្រឆាំងនឹងប្រទេសរុស្ស៊ី៕

Leave a Reply

Your email address will not be published. Required fields are marked *