Update៖ ប្រាក់៥០០ដុល្លាររបស់ឧកញ៉ា ទ្រី ដាណា បានទៅដល់បុគ្គលិកស្ថានីយប្រេងឥន្ធនៈ!

(ភ្នំពេញ)៖ នៅទីបំផុត ស្ដ្រីជាបុគ្គលិកស្ថានីយប្រេងឥន្ធនៈ PTT ខេត្តកំពត ទទួលបានប្រាក់ចំនួន៥០០ដុល្លារពីឧកញ៉ា ទ្រី ដាណា។
-នេះបើយោងតាម ការបញ្ជាក់ពីឧកញ៉ា ទ្រី ដាណា នៅល្ងាចទី១៩.០៤.២០២៥។
ឧកញ៉ា ទ្រី ដាណា បានលើកឡើងយ៉ាងដូច្នេះថា”នាងខ្ញុំបានឱ្យក្រុមការងារយកថវិកា 500$ ទៅជូនគាត់ដល់ខេត្តកំពតហើយ ដើម្បីលើកទឹកចិត្តឱ្យចេះតស៊ូក្នងឆាកជីវិត។ គាត់ជាស្ត្រីមេម៉ាយ ធ្វើការចិញ្ចឹមកូន២នាក់ និងម្ដាយម្នាក់ទៀតក្នុងបន្ទុក បើគាត់បាត់បង់ការងារ ជីវភាពគ្រួសារនឹងយ៉ាប់យឺន។ ប្អូនស្រីទើបចូលធ្វើការនៅការ៉ាស់សាំងនេះ បានប្រហែល ៤ខែប៉ុណ្ណោះ។ តាមដឹងមក ថាថៅកែបានបន្តអោយគាត់ធ្វើការជាធម្មតា។ ខ្ញុំមិនដឹងថាខាងណាខុស ឬត្រូវយ៉ាងណាទេ គ្រាន់ដឹងថាខុសគ្នា ១០០០រៀល ថតគាត់បង្ហោះ វាជារឿងមិនគប្បី ព្រោះគាត់ក៏ជាបុគ្គលិក ធ្វើការឱ្យគេដែរ។ បើគាត់ខុសទាស់អ្វី គួរប្រាប់ទៅអ្នកគ្រប់គ្រងគាត់។ សង្ឃឹមថា ប្រជាជនខ្មែរយើង នឹងចែករំលែកអំពើល្អអោយបានច្រើន ចេះយោគយល់ អធ្យាស្រ័យគ្នា 🙏”។
ទាក់ទិនបញ្ហានេះ នៅព្រឹកទីទី១៩.០៤.២០២៥ មានបងប្អូនអ្នកលេងបណ្ដាញសង្គមជាច្រើន បានផ្ទុះការវែកញែក អំពីករណីអ្នកមកចាក់សាំង និងបុគ្គលិកស្ថានីយប្រេងឥន្ធនៈពាក់ព័ន្ធសាំង៥០លីត្រ.!។
ក្នុងនោះ ភាគច្រើនមហាជនបានអាណិតអាសូរ ចំពោះបុគ្គលិកស្ថានីយប្រេងឥន្ធនៈ ដោយបកមករិៈគន់អ្នកបើករថយន្ត ដែលមករកចាក់សាំង៕

Leave a Reply

Your email address will not be published. Required fields are marked *