ស្ពានបេតុងថ្មី ផ្ដល់ស្នាមញញឹម ដល់ប្រជាជនឃុំកណ្តៀង និងឃុំអន្លង់វិល ស្រុកកណ្តៀង!

(ពោធិ៍សាត់)៖ បងប្អូនប្រជាពលរដ្ឋ ចំនួន ៣.៥៥៦គ្រួសារ ស្មើនឹង១៣.៧៥១នាក់ រស់នៅក្នុងភូមិ ចំនួន៣៣ ក្នុងឃុំចំនួន ២ នៃស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
បានសម្តែងនូវសេចក្តីរំភើបរីករាយ និងសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានសាងសង់ស្ពានបេតុង ប្រវែង ៧៥ម៉ែត្រ ទទឹង ៨ម៉ែត្រ និងស្ថាបនាផ្លូវក្រាលបេតុងសងខាង ក្បាលស្ពានប្រវែង ២២៩ម៉ែត្រ ព្រមទាំងមានបង្គោលភ្លើងបំភ្លឺសាធារណៈដើរដោយថាមពលព្រះអាទិត្យ ចំនួន ១៨បង្គោល តភ្ជាប់ភូមិព្រៃក្តី ឃុំកណ្តៀង ទៅកាន់ភូមិក្បាលរមាស ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ជំនួសស្ពានចាស់ដែលបានរងការខូតខាតទាំងស្រុងដោយសារគ្រោះជំនន់ទឹកភ្លៀងហូរបុកកាត់ផ្តាច់បាក់ជាកំណាត់កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *