ចំនួនអ្នកស្លាប់ដោយសារឧបទ្ទវហេតុលិចទូក កាលពីសប្តាហ៍មុននៅក្នុងទីក្រុង Rizal ក្នុងតំបន់ Occidental Mindoro របស់ប្រទេសហ្វីលីពីន បានកើនឡើងដល់៩នាក់ បន្ទាប់ពីស្រង់បានសាកសពពីរបន្ថែមទៀតកាលពីថ្ងៃអាទិត្យ។
ប្រភពពីឋារព័ត៌មានAnadolu Agency។
កាសែត Manila Times បានរាយការណ៍ថា មនុស្សពីរនាក់នៅតែបាត់ខ្លួននៅឡើយ នេះបើតាមការចុះផ្សាយរបស់កាសែត The Manila Times ដោយលើកឡើងពីអាជ្ញាធរក្នុងតំបន់។
យ៉ាងណាមិញ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។
យោងតាមសេចក្តីថ្លែងការណ៍របស់ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន នាវាដែលមានសមាជិកនាវិក25នាក់ រួមទាំងជនជាតិហ្វីលីពីន13នាក់និងចិន12នាក់បានក្រឡាប់កាលពីថ្ងៃអង្គារសប្តាហ៍មុនក្នុងស្ថានភាពសមុទ្រកម្រិតមធ្យមនៅ Rizal សមាជិកនាវិកចំនួន១៤នាក់បានរួចជីវិត៕