Update៖ លោក ត្រាំ រំពឹងទុកថានៅសប្ដាហ៍នេះរុស្ស៊ី-អ៊ុយក្រែន នឹងចុះកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំកាលពីថ្ងៃអាទិត្យ ទី២០ ខែមេសា បានរំពឹងទុកថារុស្ស៊ីនិងអ៊ុយក្រែន អាចនឹងឈានដល់កិច្ចព្រមព្រៀងមួយនៅក្នុងសប្ដាហ៍នេះ ដើម្បីបញ្ចប់សង្រ្គាម។

ប្រភពពីសារព័ត៌មាន AFP។

ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមTruth Social លោក ត្រាំ ក៏បានសន្យាដែរថារុស្ស៊ីនិងអ៊ុយក្រែនអាចធ្វើជំនួញធំៗជាមួយអាមេរិក ប្រសិនបើបទឈប់បាញ់មួយត្រូវបានចុះហត្ថលេខា។សង្ឃឹមថារុស្ស៉ី និងអ៊ុយក្រែននឹងចុះកិច្ចព្រមព្រៀងមួយនៅក្នុងសប្ដាហ៍នេះ។ នេះជាការលើកឡើងរបស់លោក ត្រាំ ដោយមិនបានបញ្ជាក់អ្វីលម្អិតណាមួយអំពីភាពជឿនលឿននៅក្នុងកិច្ចចរចាសន្តិភាពដែលទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាម សម្របសម្រួលចាប់តាំងពីលោក ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីខែមករាមក៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version