Update៖ ផ្ទុះគ្រាប់បែកដែលបន្សល់ទុកពីសម័យសង្គ្រាមនៅប្រទេសស្លូវេនី បណ្ដាលរបួស២នាក់!

កាលពីថ្ងៃសុក្រ(ទី២៥ខែមេសា) ប៉ូលិសក្នុងតំបន់បាននិយាយថា កម្មករពីរនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីអាវុធយុត្តិភណ្ឌមិនទាន់ផ្ទុះដែលគេជឿថាមានតាំងពីសម័យសង្គ្រាមលោកលើកទី 2 បានផ្ទុះឡើងក្នុងអំឡុងពេលធ្វើការងារសំណង់នៅប្រទេសស្លូវេនី។

ប្រភពពីសារព័ត៌មានReuters។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប៉ូលីសបាននិយាយថា ការផ្ទុះនេះបានកើតឡើងនៅពេលព្រឹកនៅការដ្ឋានសំណង់មួយក្នុងតំបន់ Rozna Dolina ក្បែររដ្ឋធានី Ljubljana ។
សេចក្តីថ្លែងការណ៍បាននិយាយថា កម្មករទាំងពីរនាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាកលវិទ្យាល័យ Ljubljana ។
សេចក្តីថ្លែងការណ៍បានបន្ថែមថាមូលហេតុនៃការផ្ទុះនៅតែមិនច្បាស់លាស់ ប៉ុន្តែការរកឃើញដំបូងបង្ហាញថា អាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅសម័យសង្គ្រាមលោកលើកទី 2 តូចមួយបានបំផ្ទុះក្នុងអំឡុងពេលសកម្មភាពសាងសង់។បច្ចុប្បន្នប៉ូលិស បានបិទតំបន់នោះហើយបើកការស៊ើបអង្កេតលើហេតុការណ៍នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *