(ភ្នំពេញ)៖ នៅព្រឹកទី២៦.០៤.២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា”កាលពីចៅនៅតូចៗគឺបែបនេះដណ្តើម
គ្នាឲ្យតា ព ឬអោបដល់ធំឡើងបានមក
ត្រឹមក្បែរ។
នៅសល់ចៅទី២១និង២២គ្រាន់មកជិតនិងថើបលោកតា។ជីវិតមនុស្សកាន់តែចាស់កាន់តែឯកោតែនេះជាក្រឹត្យក្រមធម្មជាតិដែលជៀសមិនរួច។
ខ្ញុំអប់រំកូននិងចៅបែបនេះគឺប្រើប្រាស់
ភាពជិតស្និតមើលថែពួកគេពីតូចៗរហូតដល់ធំទោះពួកគេមិនមានពេល
ច្រើនជួបយើងទៀតក៏ដោយ។វិន័យខ្ញុំ
ប្រើតែជាមួយកូនតែមិនបានប្រើចំពោះ
ចៅទេ។
ប្រសិនមានកូននិងចៅច្រើនសូមកុំ
លំអៀងឲ្យសោះត្រូវផ្តល់ការស្រឡាញ់ស្មើៗគ្នា កុំលើកមួយដាក់មួយ
ដែលនេះគឺជាចំណែកតូចមួយនៃ
ជោគជ័យក្នុងការអប់រំកូននិងចៅរបស់
ខ្ញុំ”៕