Update៖ ការផ្ទុះដ៏ធំមួយនៅកំពង់ផែ Shahid Rajaeeរបស់អ៊ីរ៉ង់ ស្លាប់៤នាក់និងរបួស៥០០នាក់!

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បាននិយាយថាការផ្ទុះដ៏ធំមួយកាលពីថ្ងៃសៅរ៍(ទី២៦ខែមេសា)អាចបណ្តាលមកពីសារធាតុគីមីដែលរក្សាទុកនៅក្នុងទីក្រុង Bandar Abbasរបស់អ៊ីរ៉ង់។ដោយករណីនេះ បានសម្លាប់មនុស្ស៤នាក់និង៥០០នាក់របួស។

ប្រភពពីសារព័ត៌មាន Reuters។

លោក Hossein Zafari អ្នកនាំពាក្យអង្គភាពដោះស្រាយវិបត្តិ បានដាក់បន្ទោសលេីការផ្ទុកសារធាតុគីមីគ្រោះថ្នាក់ ក្នុងទូកុងតឺន័រ នៅឯកំពង់ផែ Shahid Rajaee។ យ៉ាងនេះក្តី អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ម្នាក់ បាននិយាយថា ទោះការផ្ទុះទំនងជាបណ្តាលមកពីសារធាតុគីមី តែមូលហេតុពិតប្រាកដមិនទាន់អាចកំណត់បាននៅឡេីយទេ៕

Leave a Reply

Your email address will not be published. Required fields are marked *