Update៖ ឥណ្ឌា វាយប្រហារលើប៉ាគីស្ថាន ស្លាប់៨នាក់និងរបួស៣៨នាក់!

នៅថ្ងៃពុធ(ទី៧ ខែឧសភា) ប្រទេសឥណ្ឌា បានបើកការវាយប្រហារតាមផ្លូវអាកាស លើទីតាំងចំនួន៩កន្លែង នៅលើទឹកដីប៉ាគីស្ថាន និងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ។

ខណៈទីក្រុងអ៊ីស្លាម៉ាបាដ បានចាត់ទុកថា ការវាយប្រហារនេះជាសកម្មភាពសង្រ្គាម ហើយប្រកាសថា នឹងសងសឹកវិញផងដែរ។
ប្រភពពីសារព័ត៌មាន Reuters។

ប៉ាគីស្ថានបានអះអាងថា មនុស្ស៨នាក់បានស្លាប់ និង៣៨នាក់ទៀតរងរបួសនៅក្នុងការវាយប្រហាររបស់ឥណ្ឌា។
ទីក្រុងញូវដែលីវិញបានអះអាងថា ខ្លួនបានវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមភេរវករ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បាននិយាយថាប៉ាគីស្ថានរក្សាសិទ្ធិគ្រប់យ៉ាង ដើម្បីធ្វើការឆ្លើយតបទៅនឹង ការវាយប្រហាររបស់ឥណ្ឌាដែលលោកចាត់ទុកថាជាសកម្មភាពសង្រ្គាម៕

Leave a Reply

Your email address will not be published. Required fields are marked *