Update៖ ឥណ្ឌា ថាខ្លួនបានបាញ់មីស៊ីលទៅលើទីក្រុងប៉ាគីស្ថាន និងផ្នែកខ្លះទៀតនៃតំបន់កាស្មៀរ!

កាលពីថ្ងៃអង្គារ(ទី៦ខែឧសភា) ប្រទេសឥណ្ឌាបាននិយាយថា ខ្លួនបានបាញ់មីស៊ីលទៅលើទីក្រុងប៉ាគីស្ថាន និងផ្នែកខ្លះទៀតនៃតំបន់កាស្មៀរដែលគ្រប់គ្រងដោយប៉ាគីស្ថាន។

ប្រភពពីសារព័ត៌មានAljazeera។

ឧត្តមសេនីយ Ahmed Sharif Chaudhry អ្នកនាំពាក្យយោធាប៉ាគីស្ថាន បានប្រាប់ទូរទស្សន៍ក្នុងស្រុក Geo News ថាឥណ្ឌាបានបាញ់មីស៊ីលទៅលើទីក្រុង Bahawalpur, Muridke, Bagh, Muzaffarabad និង Kotli ពីលំហអាកាសរបស់ខ្លួន។  លោកបាន បញ្ជាក់ថាមានអ្នក ស្លាប់យ៉ាងហោចណាស់បីនាក់និងរបួសរាប់សិបនាក់។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិឥណ្ឌា កងកម្លាំងប្រដាប់អាវុធឥណ្ឌាបានបើកដំណើរការ Operation Sindoorនិងបានកំណត់គោលដៅចំនួនប្រាំបួននៅក្នុងប៉ាគីស្ថាន។

គួរជម្រាបថា ការកើនឡើងរវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរកើតឡើងបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី 22 ខែមេសានៅ Pahalgam តំបន់ Kashmir គ្រប់គ្រងដោយឥណ្ឌាដែលមនុស្ស 26 នាក់ត្រូវបានសម្លាប់។ ឥណ្ឌាបានបន្ទោសប៉ាគីស្ថានចំពោះការវាយប្រហារដោយអះអាងថាមាន ការតភ្ជាប់ឆ្លងព្រំដែន។
យ៉ាងណាមិញ ប៉ាគីស្ថានបានបដិសេធថា ខ្លួនមិនមានពាក់ព័ន្ធនឹងការសម្លាប់នេះទេ។
ប្រទេសទាំងពីរបានចាត់វិធានការជាច្រើនប្រឆាំងនឹងគ្នាទៅវិញទៅមកបន្ទាប់ពីការវាយប្រហារ រួមទាំងការព្យួរទិដ្ឋាការ និងការបណ្តេញអ្នកការទូត៕

Leave a Reply

Your email address will not be published. Required fields are marked *