ភ្លៀង១មេធំ រន្ទះបាញ់បានសម្លាប់គោ៩ក្បាលនិងសន្លប់ស្ដ្រីម្នាក់ នៅស្រុកសៀមប៉ាង!

(ស្ទឹងត្រែង)៖ ភ្លៀងធ្លាក់មួយមេ កាលពីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ រន្ទះបានបាញ់ត្រូវស្ត្រីម្នាក់ឲ្យសន្លប់ និងសត្វគោចំនួន៩ក្បាល បានងាប់ភ្លាមៗនៅនឹងកន្លែង។

លោក ជីម អេន អធិការនគរបាលស្រុកសៀមប៉ាង បានឱ្យដឹងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ថា ករណីរន្ទះបាញ់ចំនួន៣ករណី ។
ខណៈភ្លៀងកំពុងធ្លាក់ខ្លាំងនាយប់ថ្ងៃទី៩ ខែឧសភា បណ្តាលឲ្យស្រ្តីម្នាក់ឈ្មោះ ថា វ៉ន អាយុ៣២ ដេកចាំចម្ការនៅចំណុចភូមិសែងម៉ា ឃុំស្រែសំបូរ ស្រុកសៀមប៉ាង សន្លប់បាត់ស្មារតី ដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង។
ចំណែកនៅភូមិចន្ទុ(ក្រៅ) ឃុំសេកុង បណ្ដាលឲ្យងាប់គោ ១ក្បាល ម្ចាស់សត្វគោ ឈ្មោះ ក ប៊ុនមា និងនៅភូមិកញ្ចាញទឹក ឃុំស្រែសំបូរ បណ្ដាលឲ្យងាប់គោ ៨ក្បាល ម្ចាស់គោឈ្មោះ ផន អន។

សូមជម្រាបជូនថា នៅយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ មានភ្លៀងធ្លាក់១មេធំ បានអូសបន្លាយអស់រយៈពេលជាច្រើនម៉ោងរហូតដល់ព្រឹកថ្ងៃទី១០ ខែឧសភា ទើបរាំងភ្លៀង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version