(សៀមរាប)៖ តុលាការខេត្តសៀមរាប នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានចេញដីកាឃុំខ្លួនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ចំនួន៣បទល្មើស។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនរួចបញ្ជូនទៅតុលាការខេត្តសៀមរាប រហូតចៅក្រមចេញដីកាឃុំខ្លួនតែម្តង។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តសៀមរាប៕