Update៖ មេដឹកនាំមហាអំណាចទាំង៣ ធ្វើដំណើរទៅទីក្រុងកៀវ ដើម្បីគាំទ្រដល់អ៊ុយក្រែន!

កាលពីថ្ងៃសៅរ៍(ទី១០ ខែឧសភា) មេដឹកនាំរបស់ប្រទេសមហាអំណាចអឺរ៉ុបទាំង៣ គឺចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ រួមទាំងមេដឹកនាំប្រទេសប៉ូឡូញ បានរួមគ្នាធ្វើដំណើរទៅដល់ទីក្រុងកៀវ ដើម្បីបើកកិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងគោលបំណងបង្ហាញអំពីសាមគ្គីភាព មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានស្វាគមន៍សម្ព័ន្ធមិត្តរបស់លោកក្នុងទិវាជ័យជម្នះសង្រ្គាមនៅទីក្រុងមូស្គូ។
ប្រភពពីសារព័ត៌មាន Reuters។

ប្រភពពីអ្នកការទូតបារាំង បានបង្ហើបឱ្យដឹងថា កិច្ចប្រជុំខាងលើនឹងពិភាក្សាអំពីសំណើរបស់អាមេរិកនិងអឺរ៉ុប ដែលសំដៅឱ្យមានបទឈប់បាញ់មួយរយៈពេល៣០ថ្ងៃ ក្នុងសង្រ្គាមនៅអ៊ុយក្រែន ហើយប្រសិនបើទីក្រុងមូស្គូបដិសេធ ពួកគេអាចនឹងរួមគ្នាដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតលើរុស្ស៊ី។
ដំណើរទស្សនកិច្ចខាងលើដោយនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោគ Keir Starmer, ប្រធានាធិបតីបារាំង លោក Emmanuel Marcon, អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និងនាយករដ្ឋមន្រ្តីប៉ូឡូញ លោក Doanld Tusk គឺជាលើកដំបូងបំផុត ដែលមេដឹកនាំនៃប្រទេសទាំង៤ បានធ្វើដំណើររួមគ្នាមកកាន់អ៊ុយក្រែន។ ក្នុងសេចក្តីថ្លែងការណ៍រួម មេដឹកនាំទាំង៤ បាននិយាយថា «ដូចគ្នាជាមួយអាមេរិក យើងអំពាវនាវឱ្យរុស្ស៊ីយល់ព្រមចំពោះ បទឈប់បាញ់មួយដែលពេលលេញ និងគ្មានលក្ខខណ្ឌរយៈពេល៣០ថ្ងៃ ដើម្បីបង្កើតឱកាសសម្រាប់កិច្ចសន្ទនាស្តីពីសន្តិភាព ដែលមានយុត្តិធម៌និងឋិតថេរយូរអង្វែង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version