រាយខ្សែអ៊ីនធើណេត លើដំបូលផ្ទះ ចៃដន្យ លើកជណ្តើរប៉ះខ្សែកាប ឆក់រងរបួសធ្ងន់ធ្ងរ!

(កណ្តាល)៖ បុរសជាបុគ្គលិកក្រុមហ៊ុនទូរស័ព្ទម្នាក់ បានឡើងលើដំបូលផ្ទះ អតិថិជន ដើម្បីរាយខ្សែអ៊ីនធើណេត តែចៃដន្យ ពេលលើកជណ្តើរឡើងបញ្ឈរ ក៏បានប៉ះជាមួយខ្សែកាប អគ្គីសនី (ខ្សែស្រាត) បណ្តាលអោយឆក់ រងរបួសធ្ងន់រលាកពេញខ្លួន ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ(តាខ្មៅ)។
ហេតុការណ៏ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ១៣និង១០នាទីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅចំណុច អែបផ្លូវជាតិលេខ21 ស្ថិតក្នុងភូមិព្រែកសំរោង(៣) សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោកវរសេនីយ៏ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា ជនរងគ្រោះឈ្មោះ ខាង វេហា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិព្រៃទា សង្កាត់ទួលពង្រ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជនខាង តខ្សែទូរសព្ទ័ ប្រពន្ធ័ cellcart បានរងរបួសធ្ងន់រលាករបកស្បែកលើដងខ្លួននិងផ្ទៃមុខ។
លោកអធិការបន្ថែមថា នៅវេលាកើតហេតុជនរងគ្រោះត្រូវបានក្រុមហ៊ុនអោយមក តខ្សែកាបទូរសព្ទ័តាមបណ្តោយផ្លូវជាតិលេខ 21 ក្នុងភូមិសង្កាត់កើតហេតុ។
ដោយជនរងគ្រោះ បានសុំផ្ទះរបស់ប្រជាពលរដ្ឋឡើងដើរលើដំបូលផ្ទះដើម្បីទាញខ្សែកាប បន្ទាប់មកជនរងគ្រោះក៏បានលើក
ជណ្តើបញ្ឈរ ។
បណ្តាលអោយប៉ះខ្សែភ្លើងស្រាត ឆក់បែកផ្កាភ្លើងរលាករបកស្បែកពេញខ្លួននិងផ្ទៃមុខដួលលើដំបូលផ្ទះ ហើយក៏ត្រូវបាន ប្រជាពលរដ្ធដែលនៅទីកន្លែងកើតហេតុ រួមជាមួយកម្លាំងនគរបាលក្រុងតាខ្មៅ ដាក់ជណ្តើរឡើងទៅយកជនរងគ្រោះ និងហៅរថយន្តរបស់មន្ទីពេទ្យបង្អែកជ័យជំនះដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version