Update៖ អាល្លឺម៉ង់-ហ្វីលីពីន ចុះកិច្ចព្រមព្រៀង លើវិស័យការពារជាតិ!

អាល្លឺម៉ង់និងហ្វីលីពីន បានព្រមព្រៀងគ្នាលើការពង្រឹងទំនាក់ទំនងយោធា និងជំរុញការធ្វើសកម្មភាពរួមគ្នា។ខណៈទីក្រុងម៉ានីល កំពុងស្វះស្វែងបង្កើតសម្ព័ន្ធភាពជាមួយបណ្ដាប្រទេសលោកខាងលិច ដើម្បីពង្រឹងគោលជំហររបស់ខ្លួន នៅក្នុងជម្លោះទឹកដីជាមួយចិន នៅតំបន់សមុទ្រចិនខាងត្បូង។

ប្រភពពីសារព័ត៌មាន Reuters។

ក្រសួងការពារជាតិហ្វីលីពីន បានប្រកាសឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភាថារដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro និងសមភាគីអាល្លឺម៉ង់របស់លោក គឺលោក Boris Pistorius បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្ដីពីកិច្ចសហប្រតិបត្តិការយោធា ក្នុងទីក្រុងបែរឡាំង កាលពីថ្ងៃពុធ ទី១៤ ខែឧសភា ជាមួយការឯកភាពគ្នាលើការពង្រីកកិច្ចសហប្រតិបត្តិការក្នុងនោះរួមមាន សន្តិសុខសាយប័រ សព្វាវុធ និង logistics ព្រមទាំងថែរក្សាសន្តិភាពក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Pistorius ទៅកាន់ ទីក្រុងម៉ានីល កាលពីឆ្នាំ២០២៤ ជាទីដែលរូបលោក និងលោក Teodoro ប្ដេជ្ញាជំរុញទំនាក់ទំនងយូរអង្វែងរវាងយោធានៃប្រទេសទាំង២៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version