Update៖ ប្រធានាធិបតីអាហ្រ្វិកខាងត្បូង គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់អាមេរិកនៅសប្តាហ៍ក្រោយ!

ការិយាល័យប្រធានាធិបតីអាហ្រ្វិកខាងត្បូង បានឱ្យដឹងថា លោកប្រធានាធិបតី Cyril Ramaphosa គ្រោងនឹងធ្វើទស្សនកិច្ចការងារទៅកាន់អាមេរិកនៅសប្តាហ៍ក្រោយ ហើយនឹងជួបប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅថ្ងៃទី២១ ខែឧសភា។

ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ ២០២៥។

សេចក្តីថ្លែងការណ៍បានឱ្យដឹងថា លោក Ramaphosa នឹងជួបលោក ត្រាំ នៅឯសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៉ីនតោន ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគីតំបន់និងពិភពលោក។ ទស្សនកិច្ចទៅកាន់អាមេរិកនឹងផ្តល់នូវវេទិកាមួយដើម្បី កំណត់ឡើងវិញនូវទំនាក់ទំនងយុទ្ធសាស្ត្ររវាង
ប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងអាហ្រ្វិកខាងត្បូង និងអាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីលោក ត្រាំ ឡើងកាន់តំណែងលោក ត្រាំ បានកាត់បន្ថយជំនួយហិរញ្ញវត្ថុ សម្រាប់អាហ្វ្រិកខាងត្បូង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version