សម្តេចធិបតី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៨០នៃថ្ងៃកំណើតនគរបាលជាតិ!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។
ខួបលើកទី៨០ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ត្រូវបានរៀបចំធ្វើឡើងយ៉ាងមហោឡារិកនៅបណ្ឌិត្យសភានគរបាលកម្ពុជាស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្នុងពិធីនេះក៏មានដើរព្យុហយាត្រាបង្ហាញផែននីមួយៗរបស់កម្លាំងនគរបាលជាតិផងដែរ។

នគរបាលជាតិត្រូវបានបង្កើតឡើងដោយព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះ បរមរតនកោដ្ឋតាមរយៈព្រះរាជក្រម លេខ៣៥នស ចុះថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ១៩៤៥ នៅក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃនិងកិច្ចការនយោបាយដែលកាលនោះកម្ពុជា ទទួលបានឯករាជ្យលើកទីមួយមានរយៈពេលជិត៧ខែ គឺ ចាប់ពីថ្ងៃទី១៨ ខែមីនា ដល់ថ្ងៃទី១៦ ខែតុលាឆ្នាំ១៩៤៥ ក្រោយពីស្ថិតក្រោមអាណានិគមបារាំង៨២ឆ្នាំ។

កងកម្លាំងនគរបាលជាតិមានតួនាទីរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមការពារសុវត្ថិភាពសណ្ដាប់ធ្នាប់នៃសកម្មភាពបាតុកម្ម-កូដកម្ម បញ្ចៀសនូវរាល់ សកម្មភាពភេរវកម្មទប់ស្កាត់ឧក្រិដ្ឋកម្ម ឆ្លងដែនការពារ រាជរដ្ឋាភិបាលស្របច្បាប់ការពារបាវចនាជាតិ ជាតិសាសនា ព្រះមហាក្សត្រនិងការពាររដ្ឋធម្មនុញ្ញ។

បន្ថែមលើនេះគឺប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ពីការជួញដូរមនុស្ស អនុវត្ត ច្បាប់អន្តោប្រវេសន៍ ច្បាប់ចរាចរណ៍ផ្លូវគោក បង្ក្រាបបទល្មើសព្រៃឈើល្បែង ស៊ីសងគ្រប់ប្រភេទក្មេងទំនើង និងបម្រើដល់ពលរដ្ឋប្រកប ដោយ គុណធម៌។

ពិធីអបអរសាទរថ្ងៃកំណើតរបស់នគរបាលជាតិ ត្រូវបានរៀបចំឡើង ជា រៀង រាល់ឆ្នាំ ក្នុងគោលបំណងសម្តែងនូវកត្តញ្ញុតាធម៌ ចំពោះព្រះមហា ករុណា ទិគុណដ៏ឧត្តុង្គឧត្តមរបស់សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរ ត ន កោដ្ឋ ដែលបានបង្កើតកងកម្លាំងនគរបាលជាតិ និងដើម្បីរំឭកនូវការធ្វើ ពលិកម្មដ៏ធំធេងរបស់បុព្វបុរស រៀមច្បងនគរបាលជាតិគ្រប់ជំនាន់ ដែល បានតស៊ូប្រឈមមុខ ឆ្លងកាត់រាល់ការប្រែប្រួលដ៏ស្មុគស្មាញគ្រប់ និន្នាការ សង្គម បង្កើតបាននូវស្នាដៃ សមិទ្ធផល បទពិសោធន៍ជាច្រើនឥតគណនា ដោយបន្សល់ទុកនូវគំរូវីរភាពដ៏ឧ្តុង្គឧត្តម សម្រាប់កងកម្លាំង នគរបាលជាតិ ជំនាន់ក្រោយយកមកសិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍអង្គភាពឱ្យកាន់តែមាន ភាពរីកចម្រើន។

ក្នុងសារអបអរសាទរខួប៨០ឆ្នាំ ថ្ងៃកំណើតនគរបាលជាតិ, សម្តេចមហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្ដែង នូវក្តីសោម ន ស្ស រីករាយយ៉ាងក្រៃលែង ចូលរួមអបអរសាទរក្នុងទិវា ដ៏មានអត្ថន័យ ថ្លៃថ្លា របស់ជាតិ។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានផ្តាំផ្ញើនូវការសាកសួរសុខ ទុក្ខ ប្រកបដោយមនោសញ្ចេតនាស្រឡាញ់រាប់អាន ដ៏ស្មោះស្ម័គ្រ អស់ ពី ដួងចិត្ត ជូនចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំនគរបាល និង មន្ត្រីនគរបាលជាតិទាំងអស់នៅទូទាំងប្រទេស រួមទាំងនិវត្តន៍ជននគរ បាល ជាតិគ្រប់រូប ដែលបានលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុសន្តិភាព ឯក រាជ្យ អធិបតយ្យជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខដល់ មន្ដ្រី នគរបាលជាតិ និងក្រុមគ្រួសារ ដែលមានជំងឺ ឬរបួស កំពុងសម្រាក ព្យាបាលនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព ឬគេហដ្ឋាន និងសូមជូន ពរ ឱ្យឆាប់ជាសះស្បើយ ដើម្បីវិលត្រឡប់មក រួមរស់ជួបជុំក្រុមគ្រួសារ និង មកបំពេញការងារនៅតាមអង្គភាពវិញ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ក្រោមការដឹកនាំ ផ្ទាល់របស់ក្រសួងមហាផ្ទៃជាច្រើនឆ្នាំមកនេះ កងកម្លាំងនគរបាលជាតិ បាន អភិវឌ្ឍខ្លួនឥតឈប់ឈរ និងបានសម្រេចស្នាដៃយ៉ាងច្រើនឥតឧបមា ដែល បង្ហាញពីតួនាទី ជាកម្លាំងស្នូលមិនអាចខ្វះបាន ជួយរាជរដ្ឋា ភិបាល ក្នុងការតស៊ូលើសមរភូមិសន្តិសុខ ជាពិសេសការតស៊ូ ទប់ស្កាត់ការវិល ត្រឡប់ មកវិញនៃរបបប្រល័យពូជសាសន៍ និងការការពារសន្តិសុខជាតិ ស្ថិរ ភាពសន្តិសុខផ្ទៃក្នុង ក៏ដូចជាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិ ភាព សង្គម ក្នុងកាលៈទេសៈដ៏សែនលំបាក ដែលប្រទេសជាតិ ឆ្លងកាត់ ភាព ក្រីក្រ សង្គ្រាមស៊ីវិល ការផ្សះផ្សាបង្រួបបង្រួមជាតិ រហូតមកដល់ ដំណាក់ កាលសន្តិភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចផងដែរថា ឆ្នាំ ២០២៥ នេះសភាពការណ៍ពិភពលោកអាចនឹងបន្តវិវត្តន៍ ប្រែប្រួលស្មុគ ស្មាញ ពិបាកប៉ាន់ស្មាន និងអាចលេចឡើងបញ្ហាប្រឈមមួយចំនួន ជះ ឥទ្ធិពលប៉ះពាល់ដល់ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សាធា រ ណៈ និងសុវត្ថិភាពសង្គមនៃព្រះរាជាណាចក្រកម្ពុជា។ រីឯសភាពការណ៍ ផ្ទៃ ក្នុងប្រទេស ថ្វីដ្បិតតែកំពុងបន្តរីករាយទទួលផលពីសុខសន្តិភាព ក៏ប៉ុន្តែ ក្នុងប រិបទដែលមានការគំរាមកំហែងនៃប្រភេទ បទល្មើសថ្មី បទល្មើសមិន ប្រពៃណី បទល្មើសបច្ចេកវិទ្យា បទល្មើសមានការចាត់តាំង។ល។ បាន ធ្វើ ឱ្យ សំណូមពរក្នុងការធានាស្ថិរភាពសន្តិសុខ និងសុវត្ថិភាពសង្គម ដែលជា បរិស្ថានគ្របដណ្តប់នៃយុទ្ធសាស្ត បញ្ចកោណដំណាក់កាលទី១ គឺជាតម្រូវ ការ ចាំ បាច់មិនអាចខ្វះបាន ដែលថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលគ្រប់ លំដាប់

ថ្នាក់ត្រូវបន្តខិតខំប្រឹងប្រែងឱ្យបានក្លៀវក្លា ប្រកបដោយមន សិការ ជាតិ ការពលិកម្ម និងការលះបង់ គ្រប់បែបយ៉ាង ដើម្បីឆ្លើយតបប្រកប ដោយ ប្រសិទ្ធភាពរាល់បញ្ហាប្រឈម ព្រមទាំងធានាបានថាកម្ពុជា នៅតែ ស្ថិតក្នុងដំណើរវិវឌ្ឍន៍ទៅកាន់សេចក្តីសុខ សេចក្ដីចម្រើនគ្រប់ទិសទី និង គ្រប់សហគមន៍៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version