Update៖ កូរ៉េខាងត្បូងថា ពុំមានគោលការដកកងទ័ពអាមេរិក ចេញពីប្រទេសនោះឡើយ!

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ ននៅថ្ងៃសុក្រទី២៣ ខែឧសភាថា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៉ីនតោន មិនបានពិភាក្សាអំពីការដកទ័ពអាមេរិកមួយចំនួន ដែលកំពុងឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូង នោះទេ។ ប្រភពពីសារព័ត៌មាន Reuters។

ការបញ្ជាក់នេះ គឺឆ្លើយតបទៅនឹងរបាយការណ៍ របស់កាសែតអាមេរិក Wall Street Journal ដែលបានរាយការណ៍ថា អាមេរិក កំពុងពិចារណាដកកងទ័ពប្រហែល​៤.៥០០​នាក់ ​ចេញ​ពី​ប្រទេសកូរ៉េ​ខាង​ត្បូង..!។ ក្រសួងការពារជាតិ បានឱ្យដឹងទៀតថា កូរ៉េខាងត្បូងនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ដើម្បីរក្សាជំហរការពារជាតិរួមគ្នាដ៏រឹងមាំ ដើម្បីរារាំងកូរ៉េខាងជើង។

អាមេរិក មានកងទ័ពចំនួន២៨.៥០០នាក់ឈរជើង នៅឯកូរ៉េខាងត្បូង កាលពីឆ្នាំមុន ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៉ីនតោន បានព្រមព្រៀងលើផែនការរយៈពេល ៥ឆ្នាំស្តីពីការគាំទ្រផ្នែកការពារជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *