(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ ប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព ដែលមានគណបក្សនយោបាយចំនួន ២៨ចូលរួម។
គណបក្សនយោបាយទាំង២៨ ដែលបានចូលរួម រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សពន្លឺថ្មី គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរក្រោក,គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សរស្មីខេមរា, គណបក្សខ្មែរសាធារណរដ្ឋ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សយុវជនកម្ពុជា គណបក្សធម្មាធិបតេយ្យ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សខ្មែរតែមួយ គណបក្សឯកភាពជាតិខ្មែរ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សកសិករ គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សបំណងពលរដ្ឋ គណបក្សខ្មែរអភិរក្ស, គណបក្សមហាសាមគ្គីជាតិខ្មែរ គណបក្សនគរប្រជាធិបតេយ្យ គណបក្សអំណាចប្រជាពលរដ្ឋ គណបក្សខ្មែរអង្គរ គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ គណបក្សម៉ូលីណាកា គណបក្សចលនាប្រជាធិបតេយ្យ គណបក្សអភិវឌ្ឍន៍កម្ពុជា និងគណបក្សមហានគរ៕