(ភ្នំពេញ)៖ នគរបាលស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង កាលពីព្រឹកទី៣០.០៥.២០២៥
បានឃាត់ខ្លួនមនុស្ស៣នាក់ ពាក់ពព័ន្ធការផលិតវីដេអូ ក្លែងឯកសណ្ឋានកងទ័ព និងធ្វើអោយកងទ័ពបាក់ទឹកចិត្ត.!។
អ្នកដែលត្រូវឃាត់ខ្លួន
១- ឈ្មោះ ហង្ស សំណាង”ចាងហ្វាងសារព័ត៌មាន ហង្ស សំណាង”។
២- ឈ្មោះ រស់ អៀវ ភេទប្រុស អាយុប្រហែល ៦០ជាង នៅភូមិកណ្ដាល ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
៣- ឈ្មោះ កុញ វាស្នា ភេទប្រុស អាយុ ប្រហែល៣០ជាង រស់នៅ ភូមិបុណ្យ ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្ត ស្វាយរៀង ។
អ្នកទាំងពីរនាក់នេះមិនមែន ជាកងទ័ពឬជាអតីតយុទ្ធទេ។
គិតត្រឹមរសៀលទី៣០.០៥.២០២៥ សមត្ថកិច្ចស្រុកកំពង់រោទ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្វយរៀង បានបញ្ជូនអ្នកទាំង ៣នាក់ខាងលើ មកដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្ត៕