Update៖ លោកElon Musk នឹងបញ្ចូនយានអវកាស Starship ដែលគ្មានមនុស្សបើកជាលើកដំបូងទៅកាន់ភពអង្គារ!

២ថ្ងៃ បន្ទាប់ពីការបរាជ័យក្នុងការសាកល្បងយានអវកាសថ្មី សម្រាប់ការធ្វើដំណើរទៅភពអង្គារ Elon Musk បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោករំពឹងថាយាននេះនឹងអាចធ្វើដំណើរជាលើកដំបូងដោយគ្មានមនុស្សបើក ទៅកាន់ភពអង្គារនៅចុងឆ្នាំក្រោយ។

ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។

Musk បានបង្ហាញពេលវេលា នៃការអភិវឌ្ឍយានអវកាស Starship ដោយលម្អិតក្នុងវីដេអូមួយដែលត្រូវបានផ្សាយតាមអ៊ីនធឺណិតដោយក្រុមហ៊ុន SpaceX ដែលមានមូលដ្ឋាននៅតំបន់ Los Angeles។ វីដេអូនេះត្រូវបានបង្ហោះបន្ទាប់ពីលោកប្រកាសថា លោកនឹងចាកចេញពីរដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងនាមជា ក្បាលម៉ាស៊ីនក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ថា DOGE។ គោលបំណងនៃបេសកកម្មនេះគឺ ដើម្បីសាកល្បងបច្ចេកវិទ្យាសំខាន់ៗ និងប្រមូលទិន្នន័យសម្រាប់បេសកកម្មមានមនុស្សចូលរួមនៅពេលក្រោយ។
បេសកកម្មដំបូងៗនេះ នឹងដឹកមនុស្សយន្តរបស់ក្រុមហ៊ុន Tesla ដែលមានឈ្មោះថា «Optimus» ទៅជួយក្នុងការស្វែងយល់ និងរៀបចំបរិស្ថានលើភពអង្គារ។ បេសកកម្មឆ្នាំ ២០២៦ នេះ គឺជាផ្នែកមួយនៃចក្ខុវិស័យធំបំផុត ដើម្បីបង្កើតការរស់នៅរបស់មនុស្សជាប្រពៃណីលើភពអង្គារ។ Elon Musk មានគំនិតបញ្ចូន Starship ចំនួន ១,០០០ ដល់ ២,០០០ គ្រឿង រៀងរាល់ពីរឆ្នាំម្តង ដើម្បីកសាងទីក្រុងអចិន្រ្តៃយ៍លើភពអង្គារ។ តែលោកក៏ទទួលស្គាល់ថា មានបញ្ហាបច្ចេកទេសធំៗ ដែលត្រូវដោះស្រាយ ជាពិសេសបច្ចេកវិទ្យាផ្គត់ផ្គង់ប្រេងក្នុងអវកាស។ បើការបញ្ចូនយានតាមគម្រោងនេះពុំទាន់រួចរាល់ទេ វាអាចត្រូវពន្យាពេលទៅឆ្នាំ២០២៨៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version