ក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់ថ្នាក់ដឹកនាំថាជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពឆបោកតាមអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជា!

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ ប្រកាសបដិសេធនចំពោះការចោទប្រកាន់នានាពីក្រុមប្រឆាំងនៅក្រៅប្រទេសថា ឯកឧត្ដមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមួយចំនួន មានការជាប់ពាក់ព័ន្ធ ទៅនឹងសកម្មភាពឆបោកតាមអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជា ខណៈការចោទប្រកាន់នេះ គ្មានមូលដ្ឋានច្បាស់លាស់ពីតថភាពពិតនៅកម្ពុជា។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ ចំពោះការមួលបង្កាច់មកលើថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ដោយចោទថាមានទំនាក់ទំនងជាមួយក្រុមហ៊ុននេះក្រុមហ៊ុននោះ ដើម្បីឲ្យករណីឆបោក ឬក៏ករណីជួញដូរមនុស្សនេះ កើតឡើងជាដើម ក្នុងនាមក្រសួងមហាផ្ទៃសូមច្រានចោលគឺមិនអាចទទួល យកបានជាដាច់ខាត។
ការបដិសេធនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version