Update៖ Real Madrid ទិញបាន Trent Alexander-Arnoldពី Liverpool!

ក្លឹបReal Madrid បានប្រកាសកាលពីថ្ងៃសុក្រ(ទី៣០ខែឧសភា)ថាខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយហង្សក្រហម Liverpool ដើម្បីចុះហត្ថលេខាលើ Trent Alexander-Arnold ក្នុងកិច្ចសន្យារយៈពេល 6 ឆ្នាំ។

ក្លឹបអេស្ប៉ាញនឹងបង់ថ្លៃផ្ទេរ 10 លានអឺរ៉ូ (ប្រហែល 11.32 លានដុល្លារ) ដើម្បីធានាបាននូវខ្សែការពារស្តាំវ័យ 26 ឆ្នាំ ដែលកិច្ចសន្យារបស់គាត់ជាមួយ Liverpool នឹងផុតកំណត់នៅរដូវក្តៅនេះ។

ខ្សែការពារស្តាំរូបនេះ នឹងចូលរួមជាមួយ Madrid ជាផ្លូវការនៅថ្ងៃទី 1 ខែមិថុនា មុនការប្រកួត FIFA Club World Cup ដែលចាប់ផ្តើមនៅថ្ងៃទី 14 ខែមិថុនា នៅសហរដ្ឋអាមេរិក។
Alexander-Arnold បានបញ្ជាក់កាលពីដើមខែនេះថាគាត់នឹងចាកចេញពី Liverpool នៅចុងបញ្ចប់នៃរដូវកាលនេះបន្ទាប់ពីរយៈពេល 20 ឆ្នាំជាមួយក្លឹប។

ការបង្ហាញខ្លួនបាន 354 ដង និងស៊ុតបញ្ចូលទីបាន 23 គ្រាប់ រួមជាមួយនឹងការបញ្ជូនបាល់ឱ្យក្រុមហង្សក្រហមបាន 86 ដង កីឡាករ Alexander-Arnold បានឈ្នះពានរង្វាន់ Premier League ចំនួន 2 ដង Champions League, FIFA Club World Cup, UEFA Super Cup, FA Cup និង League Cup ចំនួន 2 ដងចាប់តាំងពីបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ 2016 ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version