ឃាត់ខ្លួននារីរកស៉ីចងការប្រាក់ម្នាក់ តាមដីកាបញ្ជាឱ្យចូលខ្លួន ករណីចេញសែកស្អុយ!

(ភ្នំពេញ៖ ស្រ្តីរកស៉ីចងការប្រាក់ម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីកាបញ្ជាឱ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ពាក់ព័ន្ធករណី ឆបោកនិងរំលោភលើសេចក្ដីទុកចិត្តចេញសែកស្អុយគ្មានសាច់ប្រាក់។
នេះបើយោងតាម ដីការបញ្ជាឲ្យខ្លួន លេខ ២២៨ អយផ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយព្រះរាជអាជ្ញារង ស៊ូ សុជាតា។

ស្រ្តីរូបនោះឈ្មោះ វឿន ស្រីពេជ្រ មានគណនីហ្វេសបុក Rose susu ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរចងការប្រាក់ បង្វិលលុយ រាប់លុយ ស្ថិតនៅផ្ទះលេខ២៤ ផ្លូវP២១ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនតាមពាក្យបណ្ដឹង សំណុំរឿងព្រហ្មទណ្ឌលេខ ១៩៩០ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ របស់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ អាចជួញដូរបាន, ឆបោក និងរំលោភលើទំនុកចិត្ត តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហាក់ រ៉ាគីមណៃ ភេទស្រី អាយុ៣១ឆ្នាំ។

ប្រភពពីជនរងគ្រោះបានបញ្ជាក់ផងដែរ ស្រ្តីសង្ស័យខាងលើ បានប្រកបរបររកស៉ីចងការប្រាក់ រាប់លុយ បង្វិលលុយ ឆបោករំលោភសេចក្ដីទុកចិត្តលើជនរងគ្រោះជាច្រើននាក់ ។
បច្ចុប្បន្ន ស្រ្តីខាងលើ កំពុងស្ថិតក្នុងការសាកសួរ ដើម្បីចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *