Update៖ លោក ត្រាំ មិនឯកភាពចំពោះផែនការរបស់អ៊ីស្រាអែល ដែលចង់សម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់!

ប្រភពពីមន្រ្តីអាមេរិក២រូប បានប្រាប់សារព័ត៌មានរ៉យទ័រ កាលថ្ងៃអាទិត្យ (១៥មិថុនា)ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រឆាំងផែនការរបស់អ៊ីស្រាអែល។

ក្នុងប៉ុនប៉ងសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺលោក Ayatollah Ali Khamenei។
ប្រភពមួយក្នុងចំណោមនោះ គឺមន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិក បាននិយាយថា អ៊ីរ៉ង់មិនទាន់បានសម្លាប់ជនជាតិអាមេរិកម្នាក់នៅឡើយទេ។
ទាល់តែពួកគេធ្វើរឿងនេះ បើមិនដូច្នេះទេ អាមេរិក នឹងមិននិយាយពីតាមកម្ចាត់ថ្នាក់ដឹកនាំនយោបាយអ៊ីរ៉ង់នោះឡើយ។

ក្រុមមន្ត្រី ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបន្តថា មន្ត្រីជាន់ខ្ពស់របស់អាមេរិក បានធ្វើការទំនាក់ទំនងឥតឈប់ឈរជាមួយមន្ត្រីអ៊ីស្រាអែល ក្នុងប៉ុន្មានថ្ងៃមកនេះ ចាប់តាំងពីអ៊ីស្រាអែល បើកការវាយប្រហារដ៏ធំលើអ៊ីរ៉ង់ ក្នុងបំណងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
ប្រភពលើកឡើងថា អ៊ីស្រាអែល បានរាយការណ៍ថា ពួកគេមានឱកាសសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ ។
ប៉ុន្តែលោក Trump បានច្រានចោលផែនការនោះ។
ប្រភពមន្ត្រីទាំងនេះមិនបញ្ជាក់ទេថា តើលោក Trump បានផ្ញើសារនោះដោយផ្ទាល់ឬយ៉ាងណាឡើយ ប៉ុន្តែលោក Trump បានស្ថិតក្នុងការទាក់ទងយ៉ាងញឹកញាប់ជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu៕

Leave a Reply

Your email address will not be published. Required fields are marked *