នៅថ្ងៃអាទិត្យ ទី២៩ ខែមិថុនា យោធាអ៊ុយក្រែន បានឱ្យដឹងថាពីឡុតអ៊ុយក្រែនម្នាក់បានស្លាប់ ហើយយន្ដហោះចម្បាំង F-16 មួយគ្រឿងបានធ្លាក់អំឡុងធ្វើប្រតិបត្តិការ វាយទប់ទល់ប្រឆាំងនឹងការវាយប្រហារដោយមីស៊ីល និងដ្រូនទ្រង់ទ្រាយធំពីរុស្ស៊ី។
ប្រភពពីសារព័ត៌មាន Reuters។
តាមយោធាអ៊ុយក្រែន នេះជាការបាត់យន្ដហោះចម្បាំង F-16 គ្រឿងទី៣។ «ពីឡុតបានប្រើប្រាស់អាវុធទាំងអស់នៅលើយន្ដហោះចម្បាំង និងបានបាញ់ទម្លាក់គោលដៅនៅលើ អាកាសចំនួន៧ ហើយខណៈបាញ់ទម្លាក់គោលដៅចុងក្រោយ យន្ដហោះរបស់ពីឡុតរងការខូចខាត និងបានធ្លាក់។ នេះជាការបញ្ជាក់របស់ កងទ័ពអាកាសអ៊ុយក្រែន ក្នុងការបង្ហោះមួយលើ Telegram ដោយបន្ថែមថាពីឡុតបានព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ប៉ុន្តែពីឡុតរូបនេះមិនមានពេល ដើម្បីលោតចេញពីយន្ដហោះនោះទេ៕