Update៖ លោកត្រាំ និយាយថាមានអ្នកចង់ទិញកម្មវិធីTikTokនៅអាមេរិក!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងតាមរយៈកញ្ចក់ទូរទស្សន៍ Fox News ថាលោកមានក្រុមមនុស្សដែលមានទ្រព្យសម្បត្តិច្រើន ចង់ទិញកម្មវិធិTikTok នៅអាមេរិក។

ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។

លោកថ្លែងបែបនេះនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ទៅកាន់បណ្ដាញព័ត៌មាន Fox News ដោយបានបន្ថែមថា លោកបានរកឃើញអ្នកទិញកម្មវិធី TikTok សម្រាប់ទីផ្សារអាមេរិកហើយ។ លោកបញ្ជាក់ថាក្រុមមនុស្សមានទ្រព្យសម្បត្តិច្រើនចាប់អារម្មណ៍ចង់ទិញកម្មវិធីនេះ។ លោកនិយាយថាខ្ញុំបានរកឃើញអ្នកទិញ TikTok ហើយ។ នេះគឺជាក្រុមមនុស្សមានទ្រព្យសម្បត្តិច្រ់ន ដែលយើងនឹងប្រកាសឈ្មោះពួកគេក្នុងរយៈពេលប្រហែលពីរសប្តាហ៍ខាងមុខ។
លោកត្រាំក៏បានបញ្ជាក់ផងដែរថា ការលក់ TikTok នេះត្រូវការការយល់ព្រមពីក្រុមហ៊ុន ByteDance ដែលជាម្ចាស់កម្មវិធី TikTok នៅប្រទេសចិន និងអាជ្ញាធរចិនផងដែរ។ លោកសង្ឃឹមថា លោក ស៊ី ជីនពីង ប្រធានាធិបតីចិននឹងសហការជាមួយលោក៕

Leave a Reply

Your email address will not be published. Required fields are marked *