Update៖ អ៊ីរ៉ង់ ស្នើឱ្យUNទទួលស្គាល់ថាអាមេរិកនិងអ៊ីស្រាអែលជាអ្នកចាប់ផ្ដើមសង្រ្គាមឈ្លានពានប្រឆាំងនិងអ៊ីរ៉ង់!

កាលពីថ្ងៃអាទិត្យ(ទី២៩ ខែមិថុនា) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSC ទទួលស្គាល់ថាអាមេរិក និងអ៊ីស្រាអែលជាអ្នកចាប់ផ្ដើមសង្រ្គាមឈ្លានពានប្រឆាំងនិងអ៊ីរ៉ង់។

ប្រភពពីសារព័ត៌មានចិន Xinhua។

ក្នុងលិខិតមួយផ្ញើជូនអគ្គលេខាធិការ UN លោក Antonio Guterres និងប្រធាន UNSC លោកស្រី Carolyn Rodrigues-Birkett លោក Araghchi បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខ បំពេញទំនួលខុសត្រូវរបស់ខ្លួននៅក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ លោកក៏បានចោទប្រកាន់អ៊ីស្រាអែលថាមានចេតនាវាយប្រហារដោយកំណត់គោលដៅលើ អគារ ជនស៊ីវិល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលជាទង្វើបំពានលើធម្មនុញ្ញ UN និងបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version