Update៖ អ៊ីរ៉ង់ ថាអាមេរិកក្បត់ការទូតដោយគាំទ្រឲ្យអ៊ីស្រាអែលវាយប្រហារមកលើប្រទេសខ្លួន!

នៅថ្ងៃចន្ទ(ទី៣០ខែមិថុនា) ក្រសួងការបរទេសអ៊ីរ៉ង់ ចោទប្រកាន់អាមេរិក ថាបានក្បត់ការទូតតាមរយៈការគាំទ្រឲ្យអ៊ីស្រាអែលវាយប្រហារលើខ្លួន ដែលជាទង្វើមួយគំរាមកំហែងដល់អនាគតនៃកិច្ចចរចានុយក្លេអ៊ែរ។
ប្រភពពីសារព័ត៌មានស៊ីនហួរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានអ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baghaei អះអាងថាអាមេរិកបានគាំទ្រឲ្យអ៊ីស្រាអែលវាយប្រហារ ត្រឹមតែពីរថ្ងៃមុនពេលកិច្ចចរចានុយក្លេអ៊ែរជុំទីប្រាំមួយដែលបានគ្រោងទុក។ លោកសង្កត់ធ្ងន់ថា ទង្វើនេះនឹងប៉ះពាល់ដល់ការបន្តនៃកិច្ចចរចាហើយបានច្រានចោលការចោទប្រកាន់របស់អាមេរិកដែលថា អ៊ីរ៉ង់មិនមានស្មោះត្រង់ចំពោះកិច្ចចរចានោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version