សម្តេចធិបតី អញ្ជើញប្រារព្ធទិវាមច្ឆជាតិដោយបានលែងកូនត្រី ១.៥លានក្បាល!

(តាកែវ)៖ នៅព្រឹកថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
ចាប់តាំងពីឆ្នាំ២០០៣មក ទិវាមច្ឆជាតិ១ កក្កដា ត្រូវបានរៀបចំឡើងជារៀង រាល់ឆ្នាំក្នុង គោលបំណង ផ្សព្វ ផ្សាយ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួម អភិ រក្ស និងអភិវឌ្ឍធនធាន ជលផលប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការ អាហារ មូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ ជីវ ភាព ប្រជាពលរដ្ឋ។ ជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកប្រមាណ ៥លានក្បាល ត្រូវ បាន លែងចូលទៅក្នុងដែនទឹកធម្មជាតិ។
ទិវាមច្ឆជាតិដែលប្រារព្ធឡើងនៅបឹងទន្លេបាទីនាព្រឹកថ្ងៃនេះ ត្រីមេពូជ កូនត្រី និងវារី សត្វសរុបជាង ២០ប្រភេទ ប្រមាណ ១,៥លានក្បាល ដូចជា ត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង អណ្តើក កន្ធាយ បង្កងទឹកសាប។ល។ នឹងត្រូវលែងចូល ទៅក្នុងបឹងនេះ។
សូមបញ្ជាក់ថា បឹងទន្លេបាទីមានបណ្តោយប្រវែងប្រមាណ ៧គ.ម. និងទទឹងប្រវែង ១គ.ម. ជម្រៅ ៧ម៉ែត្រនៅរដូវវស្សា និង២ម៉ែត្រនៅរដូវ ប្រាំង និងដើរតួនាទីជា ប្រភព ទឹក ដ៏សំខាន់ សម្រាប់ ផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ ការធ្វើកសិកម្ម និងការរក្សាទុក នូវត្រី មេ ពូជសម្រាប់បន្តពូជ ដែលជាប្រភពស្បៀងអាហារ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋរាប់សែននាក់ក្នុងស្រុកបាទី ខេត្តតាកែវ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version