Update៖ អ៊ីស្រាអែល គំរាមវាយប្រហារតាមអាកាសលើក្រុមហ៊ូទីនៃប្រទេសយេម៉ែន!

កាលពីយប់ថ្ងៃអង្គារ(ទី១ខែកក្កដា) រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានគំរាមថានឹងបើកការវាយប្រហារតាមអាកាសទៅលើក្រុម Houthi ក្នុងប្រទេសយេម៉ែន។

ប្រភពពីសារព័ត៌មានAANews។

លោក Katz បានសរសេរនៅលើ X ថាប្រទេសយេម៉ែននឹងត្រូវបានចាត់ទុកដូចជាទីក្រុង Tehran ។ បន្ទាប់ពីវាយនៅទីក្រុង Tehran យើងក៏នឹងវាយប្រហារពួក Houthis ក្នុងប្រទេសYemen។
លោកបានបន្ថែម ថា៖អ្នកណាដែលលើកដៃប្រឆាំងនឹងអ៊ីស្រាអែលដៃនោះនឹងត្រូវកាត់ចេញ។

ការគំរាមកំហែងនេះបានកើតឡើងភ្លាមៗបន្ទាប់ពីកងទ័ពអ៊ីស្រាអែលបាននិយាយថា កងទ័ពអាកាសរបស់ខ្លួនបានស្ទាក់ចាប់កាំជ្រួចដែលបាញ់ចេញពីប្រទេសយេម៉ែន។
ទោះជាយ៉ាងណា មិន មាន ការ អត្ថាធិប្បាយ ភ្លាមៗ ពី ក្រុម Houthi លើការគំរាមកំហែងរបស់ អ៊ីស្រាអែលទេ៕

Leave a Reply

Your email address will not be published. Required fields are marked *