ប៉ូលិសអ៊ីស្រាអែល បានចាប់ខ្លួនគូស្នេហ៍មួយគូដែលជាប់សង្ស័យពីបទធ្វើចារកម្មឲ្យប្រទេសអ៊ីរ៉ង់។
ប្រភពពីសារព័ត៌មានAnadolu Agency។
សេចក្តីថ្លែងការណ៍របស់ប៉ូលីសបាននិយាយថា គូស្នេហ៍ទាំងពីរគឺជាអ្នករស់នៅកណ្តាលទីក្រុង Ra’anana ហើយត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការរួមគ្នាជាមួយសេវាកម្មសន្តិសុខ Shin Bet ។
យោងតាមសេចក្តីថ្លែងការណ៍ ប៉ូលីសបានឆ្មក់ចូលផ្ទះរបស់ប្តីប្រពន្ធកាលពីថ្ងៃច័ន្ទ ហើយបានរឹបអូសយកទូរស័ព្ទដៃជាច្រើនគ្រឿង កុំព្យូទ័រ និងឧបករណ៍បច្ចេកវិទ្យាបន្ថែម រួមជាមួយនឹងឧបករណ៍ទំនាក់ទំនង។
ជនសង្ស័យ ទាំង២នាក់អាយុជាង៣០ ឆ្នាំ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរបន្ត។ ពួកគេត្រូវបានគេគ្រោងនឹងបង្ហាញខ្លួននៅតុលាការនៅថ្ងៃអង្គារខាងមុខសម្រាប់សវនាការលើការបន្តការឃុំខ្លួនពួកគេ។
នេះជាការចាប់ខ្លួនលើកទីពីរដែលទាក់ទង
នឹងចារកម្មដែលត្រូវបានបង្ហាញក្នុងរយៈពេលពីរថ្ងៃ៕