Update៖ អាល្លឺម៉ង់ ចោទចិនថាបានបាញ់ឡាស៊ែរលើយន្តហោះអាល្លឺម៉ង់ អំឡុងពេលប្រតិបត្តិការយោធានៅសមុទ្រក្រហម!

កាលពីថ្ងៃអង្គារ(ទី៨ខែកក្កដា) ប្រទេសអាល្លឺម៉ង់បានចោទប្រកាន់ប្រទេសចិនថាបានប្រើឡាស៊ែរសំដៅលើយន្តហោះអាល្លឺម៉ង់ដោយក្នុងអំឡុងពេលប្រតិបត្តិការយោធារបស់សហភាពអឺរ៉ុបនៅសមុទ្រក្រហម។
ប្រភពពីសារព័ត៌មានAP។

ក្រសួងការបរទេសអាល្លឺម៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើ X ថាយោធាចិនបានប្រើឡាស៊ែរដើម្បីកំណត់គោលដៅយន្តហោះអាល្លឺម៉ង់ដែលចូលរួមក្នុងប្រតិបត្តិការសហភាពអឺរ៉ុប ASPIDES។

ការដាក់បុគ្គលិកអាល្លឺម៉ង់ឱ្យប្រឈមមុខនឹងហានិភ័យ និងការរំខានដល់ប្រតិបត្តិការគឺមិនអាចទទួលយកបានទាំងស្រុងនោះទេ” ដោយបន្ថែមថាឯកអគ្គរដ្ឋទូតចិននៅទីក្រុងប៊ែរឡាំងត្រូវបានកោះហៅមកក្រសួងនៅថ្ងៃនេះ ដើម្បីបង្ហាញពីការតវ៉ារបស់ប្រទេសអាល្លឺម៉ង់ទាក់ទងនឹងឧប្បត្តិហេតុនេះ។

យោងតាមទស្សនាវដ្ដីអាល្លឺម៉ង់ Spiegel យន្តហោះដែលពាក់ព័ន្ធគឺជាយន្តហោះឈ្លបយកការណ៍របស់អាល្លឺម៉ង់ដែលជួលសម្រាប់បេសកកម្ម។  ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលយន្តហោះអាល្លឺម៉ង់បានចូលមកកៀកនឹងនាវាចម្បាំងរបស់ចិននៅឯឆ្នេរសមុទ្រនៃប្រទេសយេម៉ែន។

ប្រភពអាឡឺម៉ង់បានប្រាប់ទស្សនាវដ្ដីថា ផ្ទុយពីពិធីការស្តង់ដារ ក្រុមនាវិកនៃនាវាចម្បាំងចិនមិនបានទំនាក់ទំនងតាមប្រេកង់សង្គ្រោះបន្ទាន់ជាមុនទេ ហើយបានប្រើឡាស៊ែរតម្រង់គោលដៅលើយន្តហោះ។
យ៉ាងណាមិញមិនមានប្រតិកម្មភ្លាមៗពីប្រទេសចិនចំពោះឧបទ្ទវហេតុនេះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *