អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយកាលពី(ថ្ងៃចន្ទទី១៤)នេះថា អ៊ីរ៉ង់នឹងប្រតិកម្មចំពោះការដាក់ទណ្ឌកម្មឡើងវិញ របស់អង្គការសហប្រជាជាតិលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ។
ដោយពុំបានបញ្ជាក់លម្អិតអំពីចំណាត់ការអ្វី ដែលទីក្រុងតេអេរ៉ង់ អាចនឹងចាត់វិធានការនោះឡើយ។
ប្រភពការទូតបារាំង បានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីសប្តាហ៍មុនថា មហាអំណាចអឺរ៉ុប នឹងត្រូវស្តារឡើងវិញនូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើអ៊ីរ៉ង់ ។
ក្រោមអ្វីដែលគេហៅថាដំណើរការយន្តការវិលទៅរកស្ថានភាពដើម ប្រសិនបើគ្មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលធានាផលប្រយោជន៍សន្តិសុខអឺរ៉ុប។
យន្តការវិលទៅរកស្ថានភាពដើម គឺជាដំណើរការដែលនឹងដាក់ទណ្ឌកម្មឡើងវិញរបស់អង្គការសហប្រជាជាតិលើទីក្រុងតេអេរ៉ង់ ។
ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលបានលុបចោលវិធានការជាថ្នូរនឹងការរឹតបន្តឹងលើកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei បានប្រាប់សន្និសីទសារព័ត៌មានថា ការគំរាមកំហែងក្នុងការប្រើប្រាស់យន្តការនេះ ខ្វះមូលដ្ឋានច្បាប់ និងនយោបាយ ហើយនឹងត្រូវបានឆ្លើយតបសមស្រប និងសមាមាត្រពីសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។
រើប្រាស់យន្តការនេះ ខ្វះមូលដ្ឋានច្បាប់ និងនយោបាយ ហើយនឹងត្រូវបានឆ្លើយតបសមស្រប និងសមាមាត្រពីសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់៕