កាលពីថ្ងៃចន្ទ(ទី១៤ខែកក្កដា) លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បាននិយាយថាប្រទេសចិនស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តជាមួយចក្រភពអង់គ្លេស ខណៈលោកបានជួបលោក Jonathan Powell ទីប្រឹក្សាសន្តិសុខជាតិអង់គ្លេស Keir Starmer ក្នុងទីក្រុងប៉េកាំង។
ប្រភពពីសារព័ត៌មានAANews។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន លោក Wang បាននិយាយថា ទំនាក់ទំនងរវាងប្រទេសចិន និងចក្រភពអង់គ្លេសមានភាពប្រសើរឡើង និងការអភិវឌ្ឍន៍ស្របតាមនិន្នាការពិភពលោកនាពេលបច្ចុប្បន្ន ក៏ដូចជាក្តីសង្ឃឹមរបស់ប្រជាជនប្រទេសទាំងពីរ៕