(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹតដាក់ឲ្យចូលនិវត្តន៍នាយនគរបាល២៥រូប។
ក្នុងព្រះរាជក្រឹត្យដែល ទទួលបាននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថានាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវដាក់ឱ្យចូលនិវត្តន៍នេះ មានថ្នាក់នាយឧត្តមសេនីយ៍ ចំនួនម្នាក់ ឧត្តមសេនីយ៍ឯកចំនួន២រូប ឧត្តមសេនីយ៍ទោ ចំនួន១០រូប និងឧត្តមសេនីយ៍ត្រី ចំនួន១២រូប៕