Update៖ លោក Shmyhal លាលែងពីតំណែងជានាយករដ្ឋមន្រ្តីអ៊ុយក្រែន!

លោក Denys Shmyhal នាយករដ្ឋមន្រ្តីអ៊ុយក្រែន និយាយថាលោកបានដាក់លិខិតសុំលាលែងពីតំណែង ខណៈការរុះរើរដ្ឋាភិបាលអាចនឹងធ្វើឡើងក្នុងសប្តាហ៍នេះ។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ ២០២៥។

កាលពីថ្ងៃចន្ទ ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា លោកនឹងតែងតាំងឧបនាយករដ្ឋមន្រ្តីទីមួយ គឺលោកស្រី Yulia Svyrydenko ឱ្យមកកាន់តំណែងជំនួសលោក Shmyhal ហើយលោក Shmyhal អាចទៅធ្វើជារដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែនវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version