លោក Denys Shmyhal នាយករដ្ឋមន្រ្តីអ៊ុយក្រែន និយាយថាលោកបានដាក់លិខិតសុំលាលែងពីតំណែង ខណៈការរុះរើរដ្ឋាភិបាលអាចនឹងធ្វើឡើងក្នុងសប្តាហ៍នេះ។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ ២០២៥។
កាលពីថ្ងៃចន្ទ ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា លោកនឹងតែងតាំងឧបនាយករដ្ឋមន្រ្តីទីមួយ គឺលោកស្រី Yulia Svyrydenko ឱ្យមកកាន់តំណែងជំនួសលោក Shmyhal ហើយលោក Shmyhal អាចទៅធ្វើជារដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែនវិញ៕