Update៖ លោកត្រាំ ហាមលោកហ្សេលេនស្គី មិនឲ្យវាយប្រហារលើទីក្រុងមូស្គូ!

កាលពីថ្ងៃអង្គារ ទី១៥ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មិនត្រូវធ្វើការវាយប្រហារលើទីក្រុងមូស្គូនោះទេ។ ជាមួយគ្នានោះលោកត្រាំ ក៏បានលើកឡើងថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គួរតែយល់ព្រមទទួលយកបទឈប់បាញ់ក្នុងរយៈពេល៥០ថ្ងៃ បើពុំដូចនោះទេ រុស្ស៊ីនឹងត្រូវដាក់ទណ្ឌកម្ម។
ប្រភពពីសារព័ត៌មាន Reuters។

តាមសារព័ត៌មានFinancial Times ផ្សាយថា លោក ត្រាំ បានសាកសួរលោក ហ្សេលេនស្គី ថាតើមេដឹកនាំអ៊ុយក្រែនរូបនេះអាចវាយប្រហារលើទីក្រុងមូស្គូដែរឬទេ ប្រសិនបើអាមេរិកផ្ដល់អាវុធរយៈចម្ងាយឆ្ងាយ។ ក៏ប៉ុន្តែ នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន នៅឯសេតវិមាន និងជាការឆ្លើយតបទៅនឹងសំណួរដែលថាតើលោក ហ្សេលេនស្គី គួរតែវាយប្រហារលើរដ្ឋធានីរបស់រុស្ស៊ីដែរឬទេ? លោក ត្រាំ បានឆ្លើយថាទេលោក ហ្សេលេនស្គីមិនត្រូវវាយប្រហារលើទីក្រុងមូស្គូនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version