Update៖ អ៊ីស្រាអែល បើកការវាយប្រហារ លើក្រសួងការពារជាតិស៊ីរី!

កងទ័ពអ៊ីស្រាអែល បានវាយប្រហារតាមអាកាសយ៉ាងខ្លាំង លើទីស្នាក់ការក្រសួងការពារជាតិស៊ីរី នៅរដ្ឋធានីដាម៉ាសកាលពី(ថ្ងៃពុធទី១៦) ។

បន្ទាប់ពីអ៊ីស្រាអែល បានសន្យាថា នឹងចាត់វិធានការលើកងកម្លាំងរដ្ឋាភិបាលស៊ីរី ។
ជុំវិញការប្រព្រឹត្តអំពើហិង្សាលើសហគមន៍ជនជាតិភាគតិច Druze នៅភាគខាងត្បូងប្រទេស។
ប្រភពពីសារព័ត៌មាន Reuters។

គួរំលឹកថា អំពើហិង្សានោះបានផ្តោតនៅជុំវិញទីក្រុង Sweida ភាគខាងត្បូង ដែលជាជម្លោះរវាងសកម្មប្រយុទ្ធជនជាតិភាគតិច Druze និងកងកម្លាំងរដ្ឋាភិបាលស៊ីរី។

កងកម្លាំងរដ្ឋាភិបាលត្រូវបានបញ្ជូនទៅដើម្បីបញ្ឈប់ជម្លោះរវាងក្រុម Druze និងកុលសម្ព័ន្ធ Bedouin ។
ប៉ុន្តែបែរជាបានប៉ះទង្គិចជាមួយក្រុម Druze ទៅវិញ។

ស្ថានការណ៍នេះបានជំរុញឲ្យជនជាតិ Druze នៅក្នុងប្រទេសអ៊ីស្រាអែល អំពាវនាវឲ្យយោធាអ៊ីស្រាអែល ជួយការពារសហគមន៍របស់ពួកគេនៅស៊ីរី។

អ៊ីស្រាអែល បានប្រកាសពីការវាយប្រហារលើច្រកចូលនៃទីបញ្ជាការយោធារបស់របបស៊ីរី នៅក្រុងដាម៉ាស ។
ខណៈដែលរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ក៏បានព្រមានពី ការវាយប្រហារដ៏ឈឺចាប់ផងដែរ។ អំពើហិង្សានៅភាគខាងត្បូង ស្លាប់ចន្លោះពី១៦៩ទៅ៣០០នាក់ឯណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version