សមត្ថកិច្ចប៉ូលិសថៃ បានឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីដើរទាក់ព្រះសង្ឃថៃ ដើម្បីរួមភេទ និងគំរាមទារលុយរាប់ម៉ឺនដុល្លារ ជាថ្នូរនឹងមិនទម្លាយរូបភាពអាស្រូវ.!។
ប្រភពពីសារព័ត៌មាន AP។
ពាក់ព័ន្ធ និងព្រះសង្ឃថៃ កំពុងអង្រួនវិស័យពុទ្ធសាសនា នៅក្នុងប្រទេសថៃ និងជំរុញឱ្យពិនិត្យឡើងវិញ លើច្បាប់គ្រប់គ្រងសហគមន៍ សង្ឃ ។
បើតាមប៉ូលិសថៃ យ៉ាងហោចមានព្រះចៅអធិការ និងមន្ត្រីសង្ឃជាន់ខ្ពស់ ៩អង្គ មានជាប់ពាក់ព័ន្ធ នឹងរឿងអាស្រូវផ្លូវភេទជាមួយស្ត្រីម្នាក់ឈ្មោះ Wilawan Emsawat ឬមានរហ័ស្សនាមថា Golf មានអាយុ៣៥ឆ្នាំ។
នាងត្រូវបានប៉ូលិសថៃ ឃាត់ខ្លួននៅក្នុងផ្ទះដ៏ប្រណិតមួយ នៅក្នុងទីក្រុង Nonthaburi ។
បន្ទាប់ពីប៉ូលិស រកឃើញភស្តុតាងថាព្រះសង្ឃមួយអង្គបានផ្ទេរប្រាក់ជាង ១០ ០០០ដុល្លារ យកចេញពីគណនីរបស់វត្តព្រះសង្ឃអង្គនេះ ចូលទៅក្នុងគណនីធនាគាររបស់នាង Golf។
នាង Golf ត្រូវបានចាប់ខ្លួនពីបទ”គំរាមយកលុយ លាងលុយ និងទទួលផលចោរកម្ម”។
ប្រាក់នេះត្រូវបានផ្ទេរ កាលពីថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០២៤ ដោយព្រះសង្ឃមានព្រះនាម Phra Theppatcharaporn។
ដែលកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍កន្លងទៅនេះ បានលាចាកសិក្ខារបទ និងទទួលស្គាល់ថា ពិតជាបានផ្ទេរប្រាក់រហូតដល់ទៅ ៣៤០.០០០ដុល្លារឱ្យ Golf ។
ចំណែក នាង Golf ក៏បានសារភាពដែរថា នាងបានប្រាប់ព្រះសង្ឃអង្គនេះថានាងមានផ្ទៃពោះ និងបានស្នើឱ្យផ្ទេរប្រាក់ ៣៤០.០០០ដុល្លារនេះជាជំនួយហិរញ្ញវត្ថុ។
បើតាមប៉ូលិលថៃ Golf លុយនោះជាកម្មសិទ្ធិរបស់វត្ត ប៉ុន្តែនៅតែបង្ខំឱ្យព្រះសង្ឃផ្ទេរមកឱ្យខ្លួន។
រឿងអាស្រូវផ្លូវភេទ កើតឡើងជាញឹកញាប់នៅក្នុងប្រទេសថៃ នាពេលប៉ុន្មានឆ្នាំថ្មីៗនេះ ។
តែមិនដែលមានពាក់ព័ន្ធនឹងមន្ត្រីសង្ឃជាន់ខ្ពស់ថៃ ដូចនៅពេលនេះទេ ដែលធ្វើឱ្យមន្ត្រីសង្ឃជាន់ខ្ពស់យ៉ាងហោច៩អង្គ បានលាចាសិក្ខារបទ៕