កាលពីថ្ងៃពុធ(ទី១៦ខែកក្កដា) មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលម្នាក់ បាននិយាយថា កិច្ចព្រមព្រៀងចំណាប់ខ្មាំងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ទំនងជិតសម្រេចបានហើយ។
មន្ត្រីអ៊ីស្រាអែល បាននិយាយក្នុងសន្និសីទខ្លីមួយជាមួយអ្នកសារព័ត៌មានដោយសុំមិនបញ្ចេញឈ្មោះថា លោកជឿថាកិច្ចព្រមព្រៀងគឺអាចសម្រេចបាន។ ការចរចាជាមួយក្រុមហាម៉ាសមិនងាយស្រួលនោះទេ ហើយលោកមិនអាចកំណត់ពេលវេលាបានឡើយ។
ការអត្ថាធិប្បាយរបស់មន្ត្រីអ៊ីស្រាអែលរូបនោះ បានបង្ហាញពីវិធានការសុទិដ្ឋិនិយម ស្របពេលមានការជំរុញថ្មីសម្រាប់បទឈប់បាញ់នៅហ្កាហ្សា ដែលនឹងមើលឃើញការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងអ៊ីស្រាអែលប្រហែលពាក់កណ្តាល៕