Update៖ ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅកូរ៉េខាងត្បូង បានកើនដល់៤នាក់!

កាលពីថ្ងៃសុក្រ(ទី១៨ខែកក្កដា) ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់ 4 នាក់ ខណៈដែលអាជ្ញាធរបានជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីតំបន់រងគ្រោះ។
ប្រភពពីសារព័ត៌មានAANews។

ការស្លាប់នេះត្រូវបានគេរាយការណ៍ពីទីក្រុង Seosan ក្នុងខេត្ត Chungcheong ភាគខាងត្បូង ខណៈដែលមនុស្សម្នាក់បានបាត់ខ្លួននៅទន្លេGwangju នៅភាគនិរតី។

អាជ្ញាធរមូលដ្ឋានបាននិយាយថា ពួកគេបានជម្លៀសប្រជាជនចំនួន ៥.១៩២ នាក់នៅក្នុងទីក្រុង និងខេត្តចំនួន ១៣ ផ្សេងៗគ្នា បន្ទាប់ពីមានទឹកជំនន់ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិសាធារណៈចំនួន ៤៩៦ និងឯកជនចំនួន ២៧៦ ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *