កាលពីថ្ងៃអាទិត្យ(ទី២០ខែកក្កដា) មនុស្សយ៉ាងតិច ៦៧នាក់ ត្រូវបានសម្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល ខណៈដែលពួកគេកំពុងរង់ចាំជំនួយស្បៀងអាហារពីអង្គការសហប្រជាជាតិនៅភាគខាងជើងតំបន់ហ្គាហ្សា។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។
ហេតុការណ៍នេះបានកើតឡើងម្តងហើយម្តងទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបញ្ជាក់ពីវិបត្តិអត់ឃ្លានដ៏ធ្ងន់ធ្ងរដែលកំពុងកើតមាននៅហ្គាហ្សា៕