(ភ្នំពេញ)៖ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ពលរដ្ឋខ្មែររាប់រយនាក់ សម្រុកទៅលេង និងទស្សនាប្រាសាទតាមាន់ធំ ដែលជាប្រាសាទរបស់ខ្មែរ នៅក្នុងទឹកដីខ្មែរ និងផ្តល់កម្លាំងចិត្តដល់កងទ័ពកម្ពុជា លើកិច្ចការពារបូរណភាពទឹកដី។
ដំណើរកម្សាន្តនេះដែរ ក៏បានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ និងកម្លាំងកងទ័ពខ្មែរប្រចាំការនៅទីនោះ៕