កាលពីថ្ងៃពុធ(ទី២៣ខែកក្កដា) យ៉ាងហោចណាស់មនុស្ស7នាក់ត្រូវបានសម្លាប់និងជាច្រើននាក់ទៀតរងរបួស នៅក្នុងការវាយប្រហារតាមផ្លូវអាកាសអ៊ីស្រាអែលទៅលើផ្ទះល្វែងលំនៅដ្ឋានមួយកន្លែងក្នុងសង្កាត់ Tel al-Hawaនៃទីក្រុង Gaza។
ប្រភពពីសារព័ត៌មានWAFA ។
ដោយឡែក កងកម្លាំងអ៊ីស្រាអែលបានកំណត់គោលដៅលើរថយន្តសង្គ្រោះបន្ទាន់មួយនៅជិតមន្ទីរពេទ្យ Hamad Rehabilitation Hospital នៅភាគពាយ័ព្យនៃទីក្រុង Gaza ដោយធ្វើឱ្យសមាជិកក្រុមគ្រូពេទ្យរងរបួស។
អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង59,100នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារនៅតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីខែតុលា ឆ្នាំ 2023៕