កាលពីថ្ងៃពុធ(ទី២៣ខែកក្កដា) អ៊ីរ៉ង់ និយាយថាខ្លួនបានយល់ព្រមឲ្យក្រុមអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិទស្សនកិច្ចទៅកាន់រដ្ឋធានីតេហេរ៉ង់។
ប្រភពពីសារព័ត៌មានAANews។
អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ៊ីរ៉ង់បានយល់ព្រមចំពោះដំណើរទស្សនកិច្ចរបស់ក្រុមបច្ចេកទេសរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ទៅកាន់ទីក្រុងតេអេរ៉ង់ក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខ ប៉ុន្តែពួកគេនឹងមិនទៅទស្សនាកន្លែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទេ៕